គ្រូបង្វឹកអ្នកចាំទីថ្មីរបស់ Arne Slot ពោលគឺលោក Fabian Otte បានបង្ហាញនូវវិធីពិសេសមិនសូវមានអ្នកប្រើប្រាស់ក្នុងការហ្វឹកហាត់ ដើម្បីជួយសម្រួលនឹងបង្កើនប្រសិទ្ធិភាពនៃការហ្វឹកហាត់សម្រាប់អ្នកចាំទី។

លោក Otte ដែលជាផ្នែកមួយនៃបុគ្គលិកគ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិកនៅព្រឹត្តិការណ៍ Copa America 2024 បានកាត់បន្ថយថ្ងៃឈប់សម្រាករបស់គាត់ដើម្បីចូលរួមជាមួយ Liverpool មុនរដូវកាលថ្មី។ គ្រូបង្វឹកអ្នកចាំទីបានអនុវត្តវិធីសាស្រ្តថ្មីក្នុងការហ្វឹកហាត់ ដែលក្នុងនោះអ្នកចាំទីទាំងឡាយត្រូវពាក់កាសកាត់បន្ថយសម្លេងរំខានជុំវិញខ្លួន និងវ៉ែនតាខ្មៅខណះបំពេញភារកិច្ចហ្វឹកហាត់។

លោក Arne Slot បានទម្លាយថា ខ្លួនបានផ្តល់យោបល់អោយ Fabian Otte ចំណាយពេលសម្រាកក្រោយចប់ការងារជាមួយក្រុមជម្រើសជាតិអាមេរិកដែរ ប៉ុន្តែលោក Otte បានប្រកែកហើយត្រឡប់មកវិញអោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ គួររំលឹកផងដែរថា កីឡាករកំពូលៗជាច្រើនរួមមាន Mohamed Salah, Konstantinos Tsimikas និង Wataru Endo សុទ្ធសឹងតែបានបង្ហាញខ្លួននៅក្នុងការហ្វឹកហាត់នៅថ្ងៃដំបូង ដោយកីឡាករចំនួន 14 រូបផ្សេងទៀតមិនទាន់មានវត្តមាននៅឡើយ ដោយសារតែត្រូវជាប់លេងអោយក្រុមជម្រើសជាតិក្នុងការប្រកួតកម្រិតអន្តរជាតិ៕