លុយធូរ! Conor McGregor ឈ្នះលុយ 1 លានដោយសារក្រុមជម្រើសជាតិអេស្ប៉ាញ

Jul 16, 2024

កំពូលអ្នកប្រដាល់ក្នុងទ្រុង Conor McGregor បានទទួលប្រាក់ 1 លានអឺរ៉ូបន្ថែមចូលទៅក្នុងកុងធនាគាររបស់ខ្លួន បន្ទាប់ពីឈ្នះការភ្នាល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ EURO 2024។



វីរកីឡាករប្រដាល់ក្នុងទ្រុង UFC ស្ទើរតែបាន 3 លានអឺរ៉ូបន្ថែមដោយសារការទស្សន៍ទាយគ្រាប់បាល់ 3-1 សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ​ តែការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល 2-1 តែប៉ុណ្ណោះ។ យ៉ាងណាក្តី McGregor នៅតែទទួលបានលាភធំ ដោយកាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ រូបគេបានភ្នាល់ប្រាក់ចំនួន 83500 ផោនថាក្រុមគោជល់អេស្ប៉ាញនឹងអាចលើកពាន EURO ជាលើកទីបួនក្នុងប្រវត្តិសាស្ត្រ ចំថ្ងៃកំណើតរបស់រូបគេតែម្តង។



ក្រៅពីការប្រកួត EURO នៅប្រទេសអាឡឺម៉ង់ Conor McGregor ក៏បានជះលុយចំនួន 365000 ដុល្លារដើម្បីភ្នាល់ថាក្រុមជម្រើសជាតិអាហ្សង់ទីននឹងការពារតំណែងជើងឯកការប្រកួត Copa America ដែលទើបតែបានបញ្ចប់នៅក្នុងសហរដ្ឋអាមេរិក។ ក្នុងការភ្នាល់មួយនោះ ម្ចាស់ខ្សែក្រវ៉ាត់ 2 ស្ថាប័ននឹងទទួលបានប្រាក់សរុបរហូតដល់ទៅ 1003750 ដុល្លារ ហើយខ្សែប្រយុទ្ធ Lautaro Martinez ជាអ្នកជួយអោយ Conor ធានាប្រាក់ 1 លានបន្ថែមទៀត ដោយការបំបាក់កូឡុំប៊ីនៅនាទីទី 122 នៃម៉ោងបន្ថែម៕