Gary Lineker ជំរុញអោយអង់គ្លេសប្រើគ្រប់វិធីដើម្បីនាំយកគ្រូបង្វឹករូបនេះអោយបាន

Jul 16, 2024

លោក Gary Lineker បានជម្រុញអោយក្រុមជម្រើសជាតិអង់គ្លេសតាមនាំយកអតីតគ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ប្រសិនបើលោក Gareth Southgate ចុះចេញពីតំណែងក្រោយការរងបរាជ័យក្នុងវគ្គផ្តាចព្រ័ត្រពានរង្វាន់ European Championship។



គ្រូបង្គោលរបស់អង់គ្លេសបានចាប់យកតំណែងមួយនេះចាប់តាំងពីឆ្នាំ 2016 ដោយបានដឹកនាំអង់គ្លេសលើស 100 ប្រកួតមកហើយ។ លោក Southgate បាននាំអង់គ្លេសទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន World Cup ម្តង ថែមទាំងឡើងដល់វគ្គផ្តាច់ព្រ័ត្រ EURO ពីរលើកជាប់ៗគ្នាថែមទៀតផង។ ទោះមានកីឡាករល្អៗច្រើនប៉ុណ្ណាក៏ដោយ លោក Southgate នៅតែមិនអាចនាំក្រុមតោកំណាចអង់គ្លេសក្នុងការឈ្នះពានអ្វីនោះឡើយ ដោយបានធ្វើអោយអនាគតរបស់គាត់ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។



គ្រូបង្វឹកជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយតំណែងរបស់ Gareth Southgate ប៉ុន្តែអតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសលោក Lineker បាននិយាយថា Jurgen Klopp គឺជាជម្រើសល្អមួយសម្រាប់អង់គ្លេស ព្រោះ Klopp បច្ចុប្បន្នមិនទាន់មានក្លឹបដឹកនាំនៅឡើយ ខណះដែលគ្រូបង្វឹកផ្សេងៗដូចជា Eddie Howe, Frank Lampard រឺ Pep Guardiola ជាបេក្ខភាពដែលមិនទំនងនោះឡើយ ដោយសារតែមូលហេតុផ្សេងៗគ្នា៕